Cambodia Express
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់សាធារណជន និងបណ្តាញ សារព័ត៌មាន ឱ្យបានជ្រាបថា៖ ដោយមានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក.អ.ក. កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក.អ.ក. បានរៀបចំនូវ “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” ក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាម រយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ដែលជាវេទិកាកម្រិតខ្ពស់ ត្រូវបានធ្វើឡើងក្នុង ឆ្នាំដំបូង។ វេទិកានេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, សភា ពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, វិនិយោគិនជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានសរុបប្រមាណ ៤៦០នាក់។ គោលបំណងនៃវេទិកានេះ គឺដើម្បីពង្រឹងទំនុកចិត្តពីវិស័យឯកជន តាមរយៈការដាក់ចេញនូវដំណោះ ស្រាយរាល់បញ្ហាប្រឈមនានាដែលបានលើឡើងដោយវិនិយោគិននៅកកម្ពុជា។ ទន្ទឹមនឹងនេះ បានបង្ហាញនូវ សមិទ្ធផលនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងវិធានការសម្របសម្រួលនានា ដែលត្រូវបានរៀបចំ ឡើងក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែមានភាពប្រកួតប្រជែង […]
Go to News Site