Collector
សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូ | Collector
សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី  ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូ
Nokorwat News

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូ

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សីបានឱ្យដឹង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៦ នេះថា ជនសង្ស័យពាក់ព័ន្ធករណី នៃលួចម៉ូតូ ១ គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។ គូបញ្ជាក់ថា នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្ដឹងករណីលួច (ម៉ូតូ)មួយកើតឡើង ដែលប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១ គ្រឿង ម៉ាក HONDA zomer x ពណ៌ស លាយទឹកក្រូច (បិទតែមពណ៌ផ្កាឈូក) ជារបស់ជនរងគ្រោះឈ្មោះ មឿន លីហុង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានមកស្នាក់នៅបណ្ដោះអាសន្នចំណុចបន្ទប់ជួល យីហោ គីម លៀង ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបញ្ឈរទុកនៅមុខបន្ទប់ជួល ដោយពុំចាក់សោរកម៉ូតូ។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ ...

Go to News Site