Nokorwat News
ភ្នំពេញ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួង ស្ថាប័ន» ដែលមានអ្នកចូលរួមសរុបប្រមាណ ២,៦០៤ រូប។ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ (ជាពិសេស UNCLOS)។ លើកកម្ពស់មនសិការស្នេហាជាតិ តាមរយៈការពហិការទំនិញថៃ និងជំរុញឱ្យប្រជាជនប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន និងជំរុញស្មារតីគាំទ្រដល់វីរកងទ័ពជួរមុខ និងយកចិត្តទុកដាក់ដល់គ្រួសារពលី និងពិការ។ ក្រៅពីនេះ លោកបានណែនាំដល់យុវជនត្រូវពន្យល់មហាជនឱ្យយល់ច្បាស់ពីវឌ្ឍនភាព និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ ហើយ រួបរួមគ្នាវាយបកឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានញុះញង់ បំភ្លៃ និងមួលបង្កាច់ ដែលមានបំណងធ្វើឱ្យបាត់បង់ការទុកចិត្តលើថ្នាក់ដឹកនាំ។ វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រតនៈ សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ដោយឯកឧត្តម បានលើកឡើងពីផលប៉ះពាល់នៃតម្លៃប្រេងសាំងក្នុងបរិបទសកល និងស្ថានភាពតាមព្រំដែន ដោយស្នើឱ្យយុវជនទាំងអស់ដើរតួជាអ្នកនាំសារពិត ដើម្បីរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ...
Go to News Site