Collector
អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ | Collector
អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ
RFI ខេមរភាសា

អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ

ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋ​រស់នៅ​លើបឹង​ទន្លេសាប​ ​តែង​ហៅ​ខ្លួនឯង​ថា​ជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕

Go to News Site