Koh Santepheap Daily
ទីក្រុងឌុយបៃ៖ ប្រទេសអ៊ីរ៉ង់ចេញសេចក្ដីព្រមានធ្ងន់ៗកាលពីយប់មិញបន្ទាប់ពីនាវាដឹកប្រេងរបស់ខ្លួនមួយចំនួនរងការវាយប្រហារពីសំណាក់យោធាអាមេរិក។ ឆ្មាំបដិវត្តឥស្លាមប្រកាសថារាល់ការវាយប្រហារនាពេលអនាគតទៅលើនាវាដឹកប្រេង ឬនាវាដឹកទំនិញដទៃទៀតរបស់ខ្លួនអាចនឹងត្រូវអ៊ីរ៉ង់វាយប្រហារសងសឹកវិញយ៉ាងធ្ងន់ធ្ងរ។ អ៊ីរ៉ង់ថាខ្លួននឹងវាយប្រហារទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនាវារបស់ពួកសត្រូវ។ ទោះជាមានបញ្ហារកាំរកូសនឹងគ្នាយ៉ាងនេះក្ដី គេកត់សម្គាល់ថាបទឈប់បាញ់នៅជាធរមាននៅឡើយទេ។ ទូរទស្សន៍របស់រដ្ឋអ៊ីរ៉ង់ផ្សព្វផ្សាយអំពីសេចក្ដីព្រមានដូចខាងលើនេះមួយថ្ងៃបន្ទាប់ពីយោធាអាមេរិកវាយប្រហារនាវាដឹកប្រេង២គ្រឿងរបស់អ៊ីរ៉ង់ដែលព្យាយាមបើកចេញពីការបិទខ្ទប់។ ទន្ទឹមនឹងនោះ...
Go to News Site