Nokorwat News
ខេត្តកណ្តាល៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយឱ្យដឹងនៅថ្ងៃទី១០ ខែឧសភានេះថា កាលថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦សមត្ថកិច្ច យុត្តិធម៌ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការករណីគាស់ផ្ទះ នៅត្រង់ចំណុចកើតហេតុភូមិព្រែកដូង២/ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ មន្ត្រីនគរបាលឲ្យដឹងថា ជនរងគ្រោះ៣នាក់,១/ឈ្មោះ សុឹក សំរេច ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ,២/ឈ្មោះ អុន ធីម ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកតានប់ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និង៣/ឈ្មោះ ធឿន វុទ្ធីភេទប្រុស អាយុ៤១ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ប៉ែន វ៉ាន់ឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សម្ភារៈបាត់បង់:១/លោហធាតុពណ៌លឿងប្រភេទចិញ្ចៀន១វង់ទម្ងន់០៥ជី,២/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែមិនដឹងទម្ងន់,៣)ប្រាក់ខ្មែរ៤០០០០០ រៀល (លេខរៀងទី១ដល់ទី៣ជារបស់ជនរងគ្រោះឈ្មោះសុឹក សំរេច ភេទប្រុស),៤/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែទម្ងន់០១ដំឡឹង,៥/លោហធាតុពណ៌ លឿងប្រភេទកងដៃ១ឈុត០៧កង ,៦/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែមិនដឹងទម្ងន់និង៧/ប្រាក់ខ្មែរ៨០០០០០រៀល (លេខរៀងទី៤ដល់ទី៧ជារបស់ជនរងគ្រោះ)។ សម្ភារៈចាប់យក១/ម៉ូតូ១គ្រឿងម៉ាកZOOMER X ...
Go to News Site