Nokorwat News
ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចស្រុកគងពិសី បង្ក្រាបជនសង្ស័យ៣នាក់ ក្នុងករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិនិងធ្លាប់លួចម៉ូតូស្ថិតនៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៣០-៣១ ចំណុចកញ្ចុះដីឡូតិ៍ ស្ថិតភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។ ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣ :៣០នាទី នគរបាលស្រុកគងពិសី បានល្បាតតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៣០-៣១ ចំណុចកញ្ចុះដីឡូត៍ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពង់ស្ពី បានឃាត់ខ្លួន ក្រុមជនសង្ស័យចំនួន០៤នាក់រួមមាន : ១- ឈ្មោះ វ៉ាន់ ខុង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅផ្ទះជួល ភូមិព្រែកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ,២-ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិកំពង់ភ្នំ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ...
Go to News Site