Nokorwat News
ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ បានកើតឡើងនៅវេលាម៉ោង០២:១០នាទី រំលងអាធ្រាត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយយុវជនម្នាក់ឈ្មោះ ធី វុត្តា អាយុ២២ឆ្នាំ បានបាត់ បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ជិះម៉ូតូម៉ូតូបុកការដ្ឋានសាងសង់ស្ពាន។ ហេតុការណ៍នេះ មិនត្រឹមតែជាសោកនាដកម្មសម្រាប់គ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីបញ្ហា «សុវត្ថិភាពការដ្ឋានសាធារណៈ» ដែលសង្គមកម្ពុជាគួរត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងជាងនេះ។ តាមបទពិសោធន៍ និងចំណេះដឹងទូទៅ ការដ្ឋានសាង សង់ផ្លូវ ឬស្ពាន ដែលស្ថិតនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តវិធានសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់។ វិធានសំខាន់ៗដែលគួរមាន រួមមាន៖ *ដាក់ស្លាកសញ្ញាព្រមានមុនដល់ការដ្ឋាន ដូចជា «គ្រោះថ្នាក់ខាងមុខ» «បន្ថយល្បឿន» «ផ្លូវវាង» *ដាក់របាំងសុវត្ថិភាព ឬបារ៉ាស់បិទតំបន់គ្រោះថ្នាក់ *ដាក់ភ្លើងសញ្ញា ឬសម្ភារៈឆ្លុះពន្លឺនៅពេលយប់ *រៀបចំផ្លូវវាង ឬប្រព័ន្ធចរាចរណ៍បណ្ដោះអាសន្នឲ្យមានសុវត្ថិភាព *មានអ្នកសម្របសម្រួលចរាចរណ៍នៅចំណុចហានិភ័យ *បង្ហាញព័ត៌មានការដ្ឋានឲ្យច្បាស់លាស់ ដូចជា ម្ចាស់គម្រោង ក្រុមហ៊ុនម៉ៅការ និងលេខទំនាក់ទំនង។ ក្នុងនាមជាសង្គមនីតិរដ្ឋ បើការស៊ើបអង្កេតរកឃើញថា ...
Go to News Site