Collector
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បង្ហាញរូបភាពសកម្មភាពបោសសំអាតសំណល់គ្រាប់របស់ថៃ ក្នុងទង្វើឈ្លានពានកម្ពុជា | Collector
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បង្ហាញរូបភាពសកម្មភាពបោសសំអាតសំណល់គ្រាប់របស់ថៃ ក្នុងទង្វើឈ្លានពានកម្ពុជា
Nokorwat News

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បង្ហាញរូបភាពសកម្មភាពបោសសំអាតសំណល់គ្រាប់របស់ថៃ ក្នុងទង្វើឈ្លានពានកម្ពុជា

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានរៀបរាប់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទិសជួរមុខ កម្លាំងជំនាញអង្គភាព CMAC កំពុងតែបន្តតាមប្រមាញ់ខ្មាំងឈ្លានពាន (សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសៀមឈ្លានពាន) ដែលបាននិងកំពុងតែសំងំលាក់ខ្លួនក្នុងជម្រៅយ៉ាងជ្រៅក្នុងប្រថិពីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានលើកឡើងទៀតថា ៖ ខ្ញុំពិតជាសង្វេកសោកស្តាយណាស់ នៅពេលមេីលឃេីញកេរ្តិ៍មរតកដូនតា ខ្មែរ ត្រូវរងនូវការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម ដោយសារធម្មជាតិ   និងដោយសារទង្វេីជីកកកាយលួចប្លន់!! ០៩ ខែ ឧសភា ឆ្នាំ២០២៦! ៕ ដោយ ៖ សិលា

Go to News Site