Nokorwat News
ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអំពាវនាវនូវចំណុចសំខាន់ៗចំនួន ៩ ដូចតទៅ៖ ១-គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ដល់សមាជិកគ្រួសារ និងសហគមន៍ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការអប់រំរៀនសូត្រអំពីសីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និង សក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល។ ២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគម ទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ស្តីពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាន នូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ...
Go to News Site