Collector
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងខេត្តឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ចំនួន១០នាក់ និងដកហូតវត្ថុតាងជាច្រើន | Collector
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងខេត្តឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ចំនួន១០នាក់ និងដកហូតវត្ថុតាងជាច្រើន
Nokorwat News

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងខេត្តឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ចំនួន១០នាក់ និងដកហូតវត្ថុតាងជាច្រើន

ខេត្តតាកែវ÷ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវឲ្យដឹងនៅថ្ងៃទី១២ខែឧសភានេះ ថា កម្លាំងកងរាជអាវុធហត្ថខេត្ត តាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុប ចំនួន១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀតផងដែរ! ។ យោងតាមរបាយការណ៍ សមត្ថកិច្ច  កាលពីវេលាម៉ោង ៨ :៤៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបទីតាំងមួយនៅភូមិអង្គស្វាយចេកឃុំចារ ស្រុកព្រៃកប្បាស ខេត្ត តាកែវ ពាក់ព័ន្ធករណីរក្សាទុក,ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បន្ទាប់ពីការស្រាវ ជ្រាវ និងសាកសួរ សមត្ថកិច្ចបន្តពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២៦ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង និងកងរាជអាវុធហត្ថក្រុងតាខ្មៅ ចុះបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។  លុះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបទីតាំងមួយនៅ ផ្ទះលេខ ...

Go to News Site