Collector
ចាប់ផ្សឹក អតីតព្រះសង្ឃ ១អង្គ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជននៅស្រុកស្វាយជ្រំ | Collector
ចាប់ផ្សឹក អតីតព្រះសង្ឃ ១អង្គ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជននៅស្រុកស្វាយជ្រំ
Nokorwat News

ចាប់ផ្សឹក អតីតព្រះសង្ឃ ១អង្គ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជននៅស្រុកស្វាយជ្រំ

ខេស្វាយរៀង៖ ចាប់ផ្សឹក អតីតព្រះសង្ឃ ១អង្គ ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជននៅស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទីរសៀលបានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងចោទទៅលើព្រះសង្ឃព្រះនាមឈ្មោះ ម៉ៅ សុត ព្រះជន្ម ២៦វស្សា គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ បានលួមលោមរំលោភចៅស្រីឈ្មោះ រ. ល.ត អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារហូតបានសម្រេច។  ក្រោយពីបានទទួលព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានធ្វើការឃាត់ខ្លួនព្រះសង្ឃព្រះនាម  ម៉ៅ សុត ប្រមទាំងបានធ្វើការសួរនាំ និងបានឆ្លើយបំភ្លឺថាខ្លួនបានទំនាក់ទំនងតាមរយៈទូរស័ព្ទជាមួយជនរងគ្រោះឈ្មោះ ...

Go to News Site