Nokorwat News
បន្ទាយមានជ័យ៖ អតីតយុទ្ធជន គឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ និងសម្ដេចធិបតី តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច ។លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់បែបនេះ ក្នុងពិធី អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីតបស្នងសងគុណចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វការីជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្ត ទៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ។ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ តែងតែស្ថិតនៅក្នុងបេះដូងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែតាមដាន និងផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនជានិច្ច មិនថាបងប្អូននៅទីជិត ឬទីឆ្ងាយឡើយ។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ...
Go to News Site