Collector
សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងប្រកាន់យកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ | Collector
សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងប្រកាន់យកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២
Nokorwat News

សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងប្រកាន់យកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះខ្លឹមសារដូចខាងក្រោម៖ កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះ ផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះ ពាក្យថា (វិធីសាស្ត្រចម្បងគួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុប ចោល MOU 2001 ដោយឯកតោភាគីដែលបានលុប ចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួច ហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ៕ Yesterday, 11 May 2026, Thai media reported ...

Go to News Site