Collector
សមាជិកគ្រួសារ២១នាក់រស់ជួបជុំគ្នាក្នុងលំនៅដ្ឋាន១ ខ្នង ត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង ដោយឆ្លងចរន្តអគ្គីសនី | Collector
សមាជិកគ្រួសារ២១នាក់រស់ជួបជុំគ្នាក្នុងលំនៅដ្ឋាន១ ខ្នង ត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង ដោយឆ្លងចរន្តអគ្គីសនី
Nokorwat News

សមាជិកគ្រួសារ២១នាក់រស់ជួបជុំគ្នាក្នុងលំនៅដ្ឋាន១ ខ្នង ត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង ដោយឆ្លងចរន្តអគ្គីសនី

ខេត្តកណ្តាល៖ លំនៅដ្ធាន១ខ្នង ដែលមានសមាជិកក្នុងគ្រួសាររស់នៅជុំគ្នាចំនួន ២១នាក់ បានរងការឆាប ឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ នៅចំណុចភូមិលេខ(៣)សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៏ឯក អៀង ធារី នាយការិយាល័យបង្ការ ពន្លត់និងសង្គ្រោះ អគ្គីភ័យ នៃស្នងការដ្ធាននគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ិត ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហន អាយុ៧១ឆ្នាំ មុខរបរ លក់ដូរបាយម្ហូបសម្រាប់ កម្មករកម្មការិនីរោងចក្រ និងមានសមាជិករស់នៅជុំគ្នារហូត ចំនួន២១នាក់ស្រី០៩នាក់ក្នុងលំនៅដ្ធានភូមិសង្កាត់កើតហេតុ ។ សំភារ:ខូចខាតរួមមាន÷ផ្ទះ០១ខ្នង ទំហំ១០ម× ១០មធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើលាយសង្ក័សី រៀបបេតុងផ្នែកក្រោមផ្ទះពាក់កណ្ដាល ឆេះខូចខាតអស់ ទាំងស្រុង -គ្រឿងអង្លាំងការ(ផ្លាកទីន ០១ជី)- ទូរស័ព្ទស្មាតហ្វូនចំនួន០៦គ្រឿង (សាកថ្មលើផ្ទះ )កុំព្យូទ័រឌីសថប់ ចំនួន០១គ្រឿង -សម្ភារ: សំលៀកបំពាក់ ឯកសារប្រើប្រាស់សំគាល់ខ្លួន ត្រូវឆេះខូចខាតទាំងអស់,បាយវិចខ្ចប់រួច មុខម្ហូបជាច្រើនមុខ ដែលត្រៀមលក់ជូនកម្មករ ...

Go to News Site