Nokorwat News
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥៥នាទីល្ងាច កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ៥ នាក់ករណី ហិង្សាដោយចេតនាទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីការប្រចណ្ឌសង្សាររបស់ខ្លួន។ ជនសង្ស័យមួយក្រុមមានគ្នា៥នាក់ប្រើដៃវាយទៅលើជនរងគ្រោះ ២នាក់បណ្ដាលឲ្យរងរបួសស្រាល ឃាត់ខ្លួននៅបណ្ដោយផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទ ល្មើសនៅចំណុចភោជនីយដ្ឋានយីហោ ESCAPE ផ្លូវលេខ៦០៨ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:២០នាទីទៀបភ្លឺ។ ជនសង្ស័យ៖ ១-ឈ្មោះ សំ សុភ័កត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិបុរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២-ឈ្មោះ ឆេន ម៉េងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅផ្ទះពុំចាំលេខ ...
Go to News Site