Collector
គ្រួសារជួបការលំបាកនិងងាយរងគ្រោះបានទទួលអំណោយចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៏ | Collector
គ្រួសារជួបការលំបាកនិងងាយរងគ្រោះបានទទួលអំណោយចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៏
Nokorwat News

គ្រួសារជួបការលំបាកនិងងាយរងគ្រោះបានទទួលអំណោយចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៏

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏  បាននាំយកចង្ក្រានសន្សំសំចៃថាពល ចំនួន៣០១ចង្ក្រាន ចែកជូនពលរដ្ឋជួបការលំបាក និងងាយរងគ្រោះ ចំនួន៣០១គ្រួសារ  និងចាស់ជរាគ្នានទីពឹងស្ថិតនៅឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ។      លោកស្រី ប៉ាល់ យឿន​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុករបស់សម្តេចប​វរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ដោយក្តីនឹករលឹកការ ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរាំរ៉ៃ និង ជួបគ្រោះមហន្តរាយ ជាដើម។ ទន្ទឹមនឹងនេះលោកស្រី មានប្រសាសន៏ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងសម្រានក្នុងមុខជានិច្ច ចៀសវាងកើតជំងឺ គ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូច និងមនុស្សចាស់ ដែលឆ្នាំនេះធាតុអាកាសមានការឡើងកំដៅខ្លាំង ធ្វើឱ្យពះពាល់ដល់សុខភាពពួកគាត់។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ  និងសូមថែរក្សាសុខភាពឲ្យបានល្អ ...

Go to News Site