Nokorwat News
ភ្នំពេញ ៖ សម្តេចធិបតីបានលើកឡើងថា ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី បងប្អូន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ជាទីស្នេហារបស់យើងនៅគ្រប់ដំណាក់កាល។ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងគ្រប់ប្រភេទនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិដែលបាននិងកំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ៖ នៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលក្នុងនោះ ការអភិវឌ្ឍ វិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្រ ៖ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងមុំទី៤ ...
Go to News Site