RFI ខេមរភាសា
ថ្មីៗនេះ មានការបង្ហោះចែកចាយវីដេអូនៅតាមបណ្តាញសង្គមស្តីពីការរៀបចំប្រព័ន្ធលូ បន្ទាប់ពីផ្លូវថ្នល់ត្រូវ បានធ្វើរួចរាល់ នៅក្នុងជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ ពលរដ្ឋភៀសសឹកមួយចំនួនបានត្អូញត្អែរ និងលើកឡើងពីចម្ងល់ថាតើហេតុអ្វីអាជ្ញាធរមិនដាក់លូមុនធ្វើផ្លូវ និងមុនសម្រេចឱ្យពលរដ្ឋរស់នៅក្នុងទីតាំងនោះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យទទួលស្គាល់ថា ការរៀបចំប្រព័ន្ធលូក្នុងជម្រកបណ្តោះអាសន្នខេត្តបន្ទាយមានជ័យអាចមានការខ្វះខាតមែន ដ្បិតថា កន្លងមកការសាងសង់ផ្ទះ និងផ្លូវគឺជាអាទិភាពរបស់រដ្ឋាភិបាលដើម្បីដោះស្រាយស្ថានភាពរស់នៅរបស់ពលរដ្ឋភៀសសឹក។ តាមលោក លី សុវណ្ណារិទ្ធ ការងារបច្ចេកទេសមិនបានអនុវត្តទាំងស្រុងតាមគម្រោងនោះទេ ដោយសារអាជ្ញាធរត្រូវពន្លឿនការស្នាក់នៅរបស់ពលរដ្ឋភៀសសឹក។
Go to News Site