Collector
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប | Collector
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប
Nokorwat News

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) ដែលទិវាសហភាពអឺរ៉ុប (Europe Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។ ទិវាដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម សេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។រាជធានីភ្នំពេញ នាល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ His Excellency HUOT Hak, Minister of Tourism, attended the celebration ceremony marking the 76th ...

Go to News Site