Collector
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធានាសន្តិសុខព័ត៌មានឌីជីថល ដើម្បីជា «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប | Collector
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធានាសន្តិសុខព័ត៌មានឌីជីថល ដើម្បីជា «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប
Nokorwat News

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធានាសន្តិសុខព័ត៌មានឌីជីថល ដើម្បីជា «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។ ការលើកឡើងបែបនេះរបស់លោកអ្នកនាំពាក្យរូបនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ លោកអ្នកនាំពាក្យរូបនេះ បានលើកឡើងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលជាមួយនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវក្រុមអមិត្ត និងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គម និងវិស័យអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកស្ទួយ ជាមួយភាពរីកចម្រើនឥតឈប់ឈរ។ លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការបំភ្លៃ បំផ្លើស សាច់រឿង និងប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ហើយនៅពេលនោះប្រសិនបើកម្ពុជាមិនមានវិធានការម៉ត់ចត់ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សង្គមជាតិអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរជាមិនខាន។ បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានរម្លឹកថា ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា ...

Go to News Site