RFI ខេមរភាសា
ព្រែកស្រមោចជាប្រព័ន្ធធារាសាស្រ្ត ទូរគមនាគមផ្លូវទឹក និងជាច្រករបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ តែជារៀងរាល់ឆ្នាំចន្លោះពីខែមេសា ដល់ខែមិថុនា ស្ថានភាពទឹកក្នុងព្រែកស្រមោចស្ទើររីងស្ងួត ដែលបង្កការលំបាកសម្រាប់ការធ្វើដំណើរចេញចូលបឹងទន្លេសាប។ ក្នុងន័យនេះ អ្នកបើកទូកមួយចំនួនស្នើឱ្យអាជ្ញាធរជួយគិតគូរស្តារព្រែកស្រមោចដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
Go to News Site