Collector
គូស្នេហ៍ត្រៀមភ្ជាប់ពាក្យ១គូ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈមកលេងផ្ទះខាងស្រី | Collector
គូស្នេហ៍ត្រៀមភ្ជាប់ពាក្យ១គូ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈមកលេងផ្ទះខាងស្រី
Nokorwat News

គូស្នេហ៍ត្រៀមភ្ជាប់ពាក្យ១គូ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈមកលេងផ្ទះខាងស្រី

ខេត្តកំពង់ឆ្នាំង÷ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគមួយបានកើតឡើង កាលពីវេលាម៉ោង ៣:៣០ នាទី រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីគូស្នេហ៍មួយគូដែលត្រៀមនឹងភ្ជាប់ពាក្យជាមួយគ្នា បានលង់ទឹកស្លាប់ទាំង២ នាក់ នៅចំណុចទំនប់បឹងធំ ស្ថិតក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ​ជនរងគ្រោះខាងស្រីមានឈ្មោះ អ៊ុយ លីហៀង អាយុ ២៥ ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកជនរង គ្រោះខាងប្រុសមានឈ្មោះ ហួរ មានទីលំនៅរាជធានីភ្នំពេញ។  បើតាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា អ្នកទាំងពីរធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានស្រឡាញ់គ្នា រហូតឈានដល់ការនាំមកជួបចាស់ទុំដើម្បីរៀប ចំពិធីភ្ជាប់ពាក្យនាពេលឆាប់ៗខាងមុខ។ ​យោងតាមសម្តីយុវជនឈ្មោះ អ៊ុយ លីឆ័ន្ត អាយុ ១៥ ឆ្នាំ ដែលត្រូវជាប្អូនប្រុសជនរងគ្រោះ និងស្ថិតក្នុងហេតុការណ៍នោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុ បងស្រី និងអនាគតបងថ្លៃ ព្រមទាំងរូបគេ បាននាំគ្នាមកស្ទូចត្រីនៅទំនប់បឹងធំ។  ក្នុងអំឡុងពេលនោះ បងស្រីបានចុះងូតទឹកលេង ប៉ុន្តែក៏រអិលជើងធ្លាក់ចូលរណ្តៅជ្រៅ ភ្លាមៗនោះ ឈ្មោះ ...

Go to News Site