Nokorwat News
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្តកិច្ច សហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាង ក្រសួងទាំងពីរ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងការអបអរសាទរចំពោះ លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១២ និងកិច្ចប្រជុំវិសាមញ្ញ សភាជាតិ នីតិកាលទី១ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ សម្រាប់អាណត្តិថ្មី ។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា ក្នុង តួនាទីដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី នឹងបន្តពង្រឹង ...
Go to News Site