Nokorwat News
ខេត្តបន្ទាយមានជ័យ: រឿងចម្លែកមួយកំពុងតែល្បីនៅបន្ទាយមានជ័យធ្វើឲ្យឩបាសក ឩបាសិកានិងពលរដ្ឋក្នុសង្គមfaecpookវែកញែករឿងលោកសង្ឃមានផ្ទះជួលមួយល្វែងដ៏ស្គឹមស្គៃ របស់ព្រះភិក្ខុ នាម គាត សីហា ព្រះអង្គមានជន្មាយុ ៣៧វស្សា បច្ចុប្បន្ន ព្រះអង្គគ្រូគង់ក្នុងពុទ្ធសីមាវត្ត រតនារាមផ្សារកណ្តាល ស្ថិតក្នុងភូមិ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ យោងប្រភពត័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ ២០២៦ កម្លាំងចម្រុះដឹកនាំដោយ អគ្គស្នងការរងនគរបាលជាតិបានចុះបង្ក្រាប ក្រុមជនបរទេសស្គែមឆបោកប្រមាណជា១៣០នាក់ដែលស្នាក់នៅ ផ្ទះមួយកន្លែង ស្ថិតក្នុង ភូមិ ទួលពង្រ សង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ក្រោយសមត្ថកិច្ចឡោមពទ្ធ័បានស្វែងរកម្ចាស់ផ្ទះឲ្យមកចូលរួម មើលសកម្មភាព អាជ្ញាធរចុះបោសសំអាត Scams Online ប៉ុន្តែជា អកុសល ម្ចាស់ផ្ទះនោះបែជាប៉ះចំលើ ភិក្ខុសង្ឃព្រះនាម គាត សីហា ហៅ គឹម សុខជា ធ្វើឲ្យមហាជន ក៏ដូចជាសមត្ថកិច្ចនៅក្នុងរង្វង់ប្រតិបត្តិការណ៏នោះ នាំគ្នាស្រឡាំកាំងស្ទើទន់ដៃជើង ខណ: បានឃើញភិក្ខុសង្ឃនៅកម្ពុជាសម័យAI មានផ្ទះសម្រាប់ដាក់ជួលឲ្យជនបរទេសក្នុងតម្លៃពាន់ៗដូល្លារបែបនេះ ។ សមត្ថកិច្ចម្នាក់បានខ្សិបខ្សៀវថា ខ្ញុំធ្វើការបំរើរាជការជិតចូលនិវត្សរ៏វិញហើយ មិនមានប្រាក់សង់ផ្ទះល្អនៅដូចព្រះតេជគុណនៅឡើយទេ។ព្រះតេជគុណខ្លាំងហើយសុំសសើរដោយស្មោះ មានលុយទិញដី និងសង់ផ្ទះថ្មីសន្លាងចំនួន១០បន្ទប់បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ទៀតផង ។ ...
Go to News Site