Collector
ថៃបញ្ជាកងទ័ពឲ្យប្រុងជើងការតាមព្រំដែន បន្ទាប់ពីចោទកម្ពុជាថាបានបាញ់កាំភ្លើងធំ M79 | Collector
ថៃបញ្ជាកងទ័ពឲ្យប្រុងជើងការតាមព្រំដែន បន្ទាប់ពីចោទកម្ពុជាថាបានបាញ់កាំភ្លើងធំ M79
RFI ខេមរភាសា

ថៃបញ្ជាកងទ័ពឲ្យប្រុងជើងការតាមព្រំដែន បន្ទាប់ពីចោទកម្ពុជាថាបានបាញ់កាំភ្លើងធំ M79

កងទ័ពភូមិន្ទថៃបាន​បញ្ជាឲ្យកងកម្លាំងខ្លួនត្រៀមជើងការប្រយុទ្ធ ក្រោមហេតុផលថា មានការបាញ់ប្រហារកាំភ្លើងធំប្រភេទ M79 ពីភាគីកម្ពុជាចូលទីតាំងយោធាថៃក្នុងតំបន់ហួយតាម៉ារីយ៉ា នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុង ​ដោយចាត់ទុកការចុះផ្សាយទាំង​​នេះ​ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលអាចបង្កឲ្យស្ថានការណ៍ព្រំដែនកាន់តែតានតឹង។

Go to News Site