RFI ខេមរភាសា
ក្រសួងពាណិជ្ជកម្មបានប្រកាសដកតួនាទី និងបណ្តេញប្រធានសាខា ក.ប.ប ខេត្តបាត់ដំបងចេញពីក្របខ័ណ្ឌរដ្ឋ ដោយសាររឿងអាស្រូវទាក់ទងនឹងការលួចនាំចូលទុរេនថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យសាម៉ីខ្លួនទទួលបន្ទុក ព្រមទាំងអនុវត្តសេចក្តីប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ អ្វីជាការកតសម្គាល់ ការដកមន្ត្រី ក.ប.ប ខេត្តបាត់ដំបងធ្វើឡើង ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបញ្ជាដាច់ណាត់ឱ្យមានចំណាត់ការច្បាប់លើមន្ត្រីរូបនេះដើម្បីព្រមានដល់មន្ត្រីដទៃកុំឱ្យភូតភរថ្នាក់ដឹកនាំ និងបោកបញ្ឆោតពលរដ្ឋ។
Go to News Site