Collector
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ គម្រោងស្តារប្រឡាយបឹងផ្ទាល ភ្ជាប់ពីបឹងកញ្ជន់ជ័យ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងផ្តល់ក្តីសង្ឃឹមបន្ថែមសម្រាប់កសិករក្នុងមូលដ្ឋាន | Collector
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ គម្រោងស្តារប្រឡាយបឹងផ្ទាល ភ្ជាប់ពីបឹងកញ្ជន់ជ័យ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងផ្តល់ក្តីសង្ឃឹមបន្ថែមសម្រាប់កសិករក្នុងមូលដ្ឋាន
Nokorwat News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ គម្រោងស្តារប្រឡាយបឹងផ្ទាល ភ្ជាប់ពីបឹងកញ្ជន់ជ័យ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងផ្តល់ក្តីសង្ឃឹមបន្ថែមសម្រាប់កសិករក្នុងមូលដ្ឋាន

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានស្វាគមន៍ចំពោះការស្តារប្រឡាយទឹកបឹងផ្ទាល ដែលតភ្ជាប់ពីបឹងកញ្ជន់ជ័យឡើងវិញ ហើយគម្រោងស្តារប្រឡាយទឹកនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត ដើម្បីជំរុញដំណើរការផលិតភាពកសិកម្មនៅក្នុងមូលដ្ឋាន។ ក្នុងអំឡុងពេលដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ចុះពិនិត្យការស្តារប្រឡាយនៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ព្រមទាំងបានពិភាក្សាអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍកសិកម្ម និងការគ្រប់គ្រងទឹកជាដើម។ ប្រឡាយទឹកបឹងផ្ទាល ដែលភ្ជាប់ពីបឹងកញ្ជន់ជ័យ គឺជាប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរក្សាទឹកដ៏សំខាន់មួយដែលមានទីតាំងនៅឃុំខ្សាច់អណ្តែត។ ហើយប្រឡាយទឹកប្រវែង ៤.៨គីឡូម៉ែត្រ ដែលកំពុងស្ថិតក្រោមការស្តារឡើងវិញ កំពុងត្រូវបានអភិវឌ្ឍក្រោមថវិកាមូលនិធិឃុំ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ការពារទឹកជំនន់ និងផ្តល់ទឹកសម្រាប់សកម្មភាពកសិកម្ម និងការដាំដុះដំណាំសម្រាប់កសិករក្នុងតំបន់។ ជាមួយគ្នានេះដែរ លោក ងិល កុសល ជាកសិករម្នាក់ មានអាយុ ៤៥ឆ្នាំ ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យគម្រោងស្តារនេះឡើងវិញ បាននិយាយថា «ខ្ញុំសង្ឃឹមថា បន្ទាប់ពីប្រឡាយទឹកត្រូវបានស្តារបញ្ចប់ នឹងឱ្យប្រជាកសិករសម្បូរណ៍ទឹកសម្រាប់បូមស្រោចស្រពផ្ទៃដីដាំដុះស្រូវ»។ ភ្ជាប់ជាមួួយនឹងកសិករនេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏បានស្វាគមន៍ ...

Go to News Site