Collector
បុរសជនជាតិ​ចិន​បេីករថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​បង្កាន់​ដៃ​ស្ពាន​អាកាស​ក្បាល​ថ្នល់រងការខូចខាត | Collector
បុរសជនជាតិ​ចិន​បេីករថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​បង្កាន់​ដៃ​ស្ពាន​អាកាស​ក្បាល​ថ្នល់រងការខូចខាត
Nokorwat News

បុរសជនជាតិ​ចិន​បេីករថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​បង្កាន់​ដៃ​ស្ពាន​អាកាស​ក្បាល​ថ្នល់រងការខូចខាត

ភ្នំពេញ៖​ បុរសជនជាតិ​ចិន​ម្នាក់​បេីក​រថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​បង្កាន់​ដៃ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ចំណែក​ឯ​រថយន្ដ​រងការ​ខូចខាត​យ៉ាងដំណំ​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១និង២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៉ីសRX 350 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AN 8938 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកគល់ស្ពានរបាំងថ្មពុះចែកផ្លូវនៅស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរងការខូចខាត។  ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ

Go to News Site