Nokorwat News
ខេត្តកំពង់ស្ពឺ៖ កុមារីអាយុ០៣ឆ្នាំម្នាក់ បានស្លាប់ក្រោយពេលសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខណៈដែលកុមារីរងគ្រោះរូបនោះបានលេងព្រីភ្លើងបណ្ដាលឲ្យឆក់។ ហេតុការណ៍ភ្ញាក់ផ្អើលកុមារីឆក់ខ្សែភ្លើងស្លាប់កើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រោមផ្ទះ ស្ថិតនៅក្នុងភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ សុខលៀង សៀវម៉ី ភេទស្រី អាយុ០៣ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងភូមិ-ឃុំខាងលើ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា បើយោងតាមការបំភ្លឺពីឈ្មោះ ឡោ សំអេន ភេទប្រុស អាយុ៣៦ឆ្នាំ រស់ននៅផ្ទះជាប់គ្នា (ត្រូវជាពូបង្កើត)កុមារីជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រូបគាត់កំពុងនៅក្រោមផ្ទះ ហើយក៏បាន ឃើញ ក្មួយស្រី(កុមារីជនរងគ្រោះ)ដេកនៅលើដីហើយម្រាមដៃជាប់នឹងព្រីភ្លើង ពេលនោះខ្លួនក៏បានរត់ទៅដកខ្សែភ្លើង ហើយរូបខ្លួននិងសាច់ញាតិក៏បានយកក្មួយទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។ ពេលទៅដល់ ក្រុមគ្រូពេទ្យបានប្រាប់ថា កុមារីជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ដឹងថា លុះរហូតដល់វេលាម៉ោង ០៣និង០៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍, ក្រុម ប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារ សពកុមារីខាងលើពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ពិត ប្រាកដមែន ហើយក្រុមគ្រួសារបានទទួលស្គាល់ និងបានយកទៅធ្វើបុណ្យតាមប្រពៃណី៕
Go to News Site