Collector
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន និងបញ្ហាដែលរំពឹងទុក | Collector
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន និងបញ្ហាដែលរំពឹងទុក
Nokorwat News

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន និងបញ្ហាដែលរំពឹងទុក

អន្តរជាតិ៖ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិននៅថ្ងៃទី១៩ និង២០ ខែឧសភា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីចុងសប្តាហ៍មុនថា តាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិនត្រូវបានបញ្ចប់រួចរាល់ហើយ នេះបើយោងតាម RT។ លោក ប៉េស្កូវ បាននិយាយថា “តាមពិតទៅ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានបញ្ចប់ ពីព្រោះការពិគ្រោះយោបល់ត្រូវបានធ្វើឡើង ហើយព័ត៌មានលម្អិតសំខាន់ៗទាំងអស់នៃដំណើរទស្សនកិច្ចត្រូវបានព្រមព្រៀងគ្នា”។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី ពូទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី វិធានការដើម្បីពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗអន្តរជាតិ និងតំបន់។ លោក Peskov បានបន្ថែមថា “របៀបវារៈគឺច្បាស់លាស់ណាស់៖ ទំនាក់ទំនងទ្វេភាគីគឺជាអាទិភាពចម្បង ...

Go to News Site