Collector
ប្រធានក្រុមហ៊ុន Starbucks នៅកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីផ្សព្វផ្សាយឲ្យមានការខឹងសម្បារពីសាធារណជន | Collector
ប្រធានក្រុមហ៊ុន Starbucks នៅកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីផ្សព្វផ្សាយឲ្យមានការខឹងសម្បារពីសាធារណជន
Nokorwat News

ប្រធានក្រុមហ៊ុន Starbucks នៅកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីផ្សព្វផ្សាយឲ្យមានការខឹងសម្បារពីសាធារណជន

ប្រធានក្រុមហ៊ុន Starbucks Korea ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយមួយបានបង្កឲ្យមានការខឹងសម្បារពីសាធារណជន និងការអំពាវនាវឲ្យធ្វើពហិការក្រុមហ៊ុន ដោយសារតែវាបានរំលឹកដល់អនុស្សាវរីយ៍ដ៏ឈឺចាប់នៃការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករគាំទ្រប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨០។ ក្រុមហ៊ុន Shinsegae Group ដែលទទួលសិទ្ធិគ្រប់គ្រងហាងកាហ្វេ Starbucks នៅកូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានបណ្តេញលោក Sohn Jeong-hyun ចេញពីតំណែង ពីបទអនុវត្ត “យុទ្ធនាការផ្សព្វផ្សាយមិនសមរម្យ”។ ការបណ្តេញលោក Sohn កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី Starbucks កូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការ “Tank Day” កាលពីថ្ងៃចន្ទ ដើម្បីផ្សព្វផ្សាយផលិតផលកែវទឹក “Tank” របស់ខ្លួន ជាមួយពាក្យស្លោកថា “ដាក់លើតុជាមួយសំឡេង ‘Tak!’”។ ថ្ងៃចន្ទនោះក៏ជាទិវារំលឹកចលនាប្រជាធិបតេយ្យផងដែរ ដែលគេចងចាំការបះបោរ Gwangju ឆ្នាំ១៩៨០ ដឹកនាំដោយនិស្សិត ហើយយុទ្ធនាការនេះបានទទួលការរិះគន់យ៉ាងខ្លាំងនៅកូរ៉េខាងត្បូង។ មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់ ឬបាត់ខ្លួន នៅពេលរបបយោធារបស់ លោក Chun Doo-hwan បានបញ្ជូនទាហាន និងរថក្រោះទៅបង្ក្រាបបាតុកម្ម។ រហូតមកដល់សព្វថ្ងៃ ព័ត៌មានជាច្រើននៅមិនទាន់បញ្ជាក់ច្បាស់ រួមទាំងអ្នកដែលបញ្ជាឲ្យបាញ់ទៅលើបាតុករផងដែរ។ លោក Chun ...

Go to News Site