RFI ខេមរភាសា
ថ្មីៗនេះ មានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីករណីអ្នកកាសែតទារលុយថ្លៃផ្សព្វផ្សាយព័ត៌មានពីរដ្ឋបាលខេត្តកំពង់ធំ។ បើតាមរូបភាពនៃសារឆ្លើយឆ្លង និងតារាងបញ្ជីឈ្មោះអ្នកកាសែតចំនួន ៩នាក់ដែលមានភ្ជាប់នៅក្នុងការបង្ហោះនោះ រដ្ឋបាលខេត្តកំពង់ធំមិនបានទូទាត់ប្រាក់ដែលជាប្រាក់ឧបត្ថម្ភថ្លៃជួលឱ្យផ្សព្វផ្សាយព័ត៌មានប្រមាណ ៨ខែមកហើយ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ ឧសភានេះថា ករណីនេះជារឿងយល់ច្រលំ និងថា គ្មានទេការផ្តល់កម្រៃក្រោមតុដល់អ្នកសារព័ត៌មានកម្ពុជា។
Go to News Site