Nokorwat News
ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសកម្ពុជា គឺត្រូវបាន គ្រប់គ្រងដោយមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូនៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ បើតាមការបញ្ជាក់ពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូរដ្ឋសភា បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានគ្រប់គ្រងដោយមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃមក»។ បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦នេះ ...
Go to News Site