Nokorwat News
ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន ក្រោយពីចូលខារ៉ាអូខេផឹកស៊ីស្រវឹង វាយទ្វារបន្ទប់ទឹករងការខូចខាត និងបង្ហាញកាំភ្លើងខ្លីជាប់ចង្កេះ នារីក្នុងបន្ទប់ខារាអូខេភ័យប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍។ ការឃាត់ខ្លួនករណីប្រើប្រាស់អាវុធខុសច្បាប់ (កាំភ្លើងខ្លី ប្រើហ្គាស) និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងហាងផឹកស៊ី យីហោ(ម្លប់ស្បូវ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកក្រុងពិសីបានឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនឈ្មោះទី១-ឈ្មោះ នឹម សុបានភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ រស់នៅក្នុងភូមិតាកុយ ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(អ្នកកាន់កាំភ្លើង)បានធ្វើសកម្មភាពធាក់ទ្វារបន្ទប់ទឹក បណ្តាលឲ្យរងការខូចខាត និងទី២-ឈ្មោះ គី ចាន់ថា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរបើកបរ រស់នៅក្នុងភូមិស្លែងគង់ ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ម្ចាស់កាំភ្លើងខ្លី)។ នគរបាលស្រុកគងពិសីបានបន្តទៀត មុនពេលកើត ហេតុ អ្នកទាំង០២នាក់បាននាំគ្នាប្រមូលលុយគ្នាដើម្បីចូលខារ៉ាអូរខេ ផឹកស្រាបៀរ ច្រៀងលេង ជាមួយនារីនៅពេលផឹកស៊ីច្រៀងលេងរហូតដល់ម៉ោងកើតហេតុខាង លើ ក៏ស្រវឹងរៀងៗខ្លួនហើយបានចូលបន្ទប់ទឹកឈ្មោះ គី ចាន់ថា បានធ្វើសកម្មភាព យកដៃវាយទ្វារបន្ទប់ទឹកបណ្ដាលឲ្យបែកកញ្ចក់ រងការខូចខាត ...
Go to News Site