Collector
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលអញ្ជើញថ្លែងសន្ទរកថាបើកកម្មវិធីស្តីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត | Collector
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលអញ្ជើញថ្លែងសន្ទរកថាបើកកម្មវិធីស្តីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត
Nokorwat News

ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលអញ្ជើញថ្លែងសន្ទរកថាបើកកម្មវិធីស្តីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនិង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តត្រឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្តាលនិងប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦ នេះបានអញ្ជើញថ្លែងសន្ទរកថានិងជាវាគ្មិនស្តីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។ នៅក្នុងសិក្ខាសិលាដ៏មានសារសំខាន់នេះរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាលនិងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការចូលពីលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្ទឹងត្រែង សិស្ស និងនិស្សិតសរុបប្រមាណជាង ១០០នាក់។ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តត្រឹងត្រែង បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីថ្ងៃនេះឡើង ជាពិសេសនឹងផ្តល់ចំណេះថ្មីៗដល់យុវជនយើងសម្រាប់ពង្រឹងសមត្ថភាព វិជ្ជាជីវៈឲ្យខ្លាំង ហើយរដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគ្នា ដើម្បីជំរុញការវិនិយោគក្នុងខេត្ត បង្កើតការងារធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាជនបានធូរធារនឹងធ្វើឲ្យជាតិយើងខ្លាំង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេងដែលបានរៀបចំសិក្ខាសិលានេះឡើង គឺ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ហើយបើតាមការព្យាករណ៍របស់ធនាការពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការងើបឡើងវិញ ក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៦ ដែលជាឱកាសដ៏ល្អសម្រាប់សហគ្រិនវ័យក្មេងនិងយុវជនគណបក្សយើងត្រូវតែចាប់យកកាលានុវត្តភាពថ្មីៗផងដែរសម្រាប់ការវិនិយោគ។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត ...

Go to News Site