Collector
កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ | Collector
កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ
Cambodia Express

កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ

បាត់ដំបង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។ តាមរយៈការសង្កេតផ្ទាល់នាថ្ងៃនេះបានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈកម្មវិធីនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់គម្លាតរវាងការអប់រំមូលដ្ឋាន និងការងារប្រកបដោយសេចក្តីថ្លៃថ្នូរដល់យុវជនកម្ពុជា ជាពិសេសអតីតពលករ យុវជនក្រៅប្រព័ន្ធសិក្សា និងក្រុមងាយរងគ្រោះ។ អតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង […]

Go to News Site