Nokorwat News
ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនសំណុំរឿងប្តី-ប្រពន្ធ ០២នាក់ ជាជនជាតិស៊ុយអែតទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សា និងធ្វើឲ្យខូច ខាតដោយចេតនា លើទ្រព្យសម្បត្តិអ្នកដទៃ នៅក្នុងផ្សារម៉ាត០១កន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្តី-ប្រពន្ធជនជាតិស៊ុយអែតតនេះ ប្តីមានឈ្មោះ Christian Oberg អាយុ៤៥ឆ្នាំ , រីឯប្រពន្ធ ឈ្មោះ MALIN TILVING អាយុ៤២ឆ្នាំ ស្នាក់នៅ (ខុនដូជ័រអឺហ្កាឌិន) បន្ទប់លេខ១៨២៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានពិនិត្យរកឃើញថា : ប្តី-ប្រពន្ធជនបរទេសទាំង០២នាក់នេះ មានពាក់ព័ន្ធប្រើគ្រឿងញៀន រហូតដល់លើសកម្រិតដែលគេហៅថា បែកថ្នាំ ផងដែរ ។ គួរជម្រាបថា កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ វេលាម៉ោងប្រមាណ ៣:៣០នាទី(រសៀល) កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជន សង្ស័យ០២នាក់ខាងលើ នៅចំណុចផ្ទះសំណាក់ ០១ ...
Go to News Site