Collector
អគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែង ការគួរសម ជាមួយឯកឧត្តម សរ សុពុត្រា និងជំរុញ ការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ | Collector
អគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែង ការគួរសម ជាមួយឯកឧត្តម សរ សុពុត្រា និងជំរុញ ការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍
Nokorwat News

អគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែង ការគួរសម ជាមួយឯកឧត្តម សរ សុពុត្រា និងជំរុញ ការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូត ប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ។ ដំណើរបំពេញបេសកកម្ម របស់ឯកឧត្តម អគ្គរដ្ឋទូតធ្វើឡើងនាពេលនេះ ជាជំនួបដ៏មានអត្ថន័យ ហើយ ឯកឧត្តម សរ សុពុត្រា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងថ្លែងអំណរគុណដល់គណៈប្រតិភូ នៃការអញ្ជើញមកដល់ និងទស្សនៈកិច្ចស្វែងយល់អំពីសក្តានុពល ជំរុញលើកកម្ពស់ ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ សំខាន់ៗជាច្រើនបន្ថែមទៀត ។ ជំនួបនេះ គឺបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ហើយបានជំរុញដល់ខេត្តស្ទឹងត្រែង ជាមួយនិងខេត្ត ដុង ណាយ ខេត្ត ខាញ់ ហ័រ ខេត្តហ្សាឡាយ និងខេត្ត ក្វាង ង៉ាយ ប្រទេសវៀតណាម បន្តកិច្ច សហការយ៉ាងល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនិងបំណងប្រាថ្នារបស់ប្រមុខដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋនៃប្រទេស ទាំង២។ ហើយ ឯកឧត្តម សរ សុពុត្រា បានចាត់ទុកថា វាជាការកសាងលើ ...

Go to News Site