Nokorwat News
ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើលិខិតកោះហៅក្មេងទំនើង ចំំនួន១០នាក់ មកអប់រំ ពាក់ព័ន្ធ ករណីបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ ។ នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាអោយកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានធ្វើលិខិតកោះហៅក្មេងទំនើង ចំំនួន១០នាក់ ដែលបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ។ សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើង ចំនួន១០នាក់ បានឆ្លើយសារភាពថាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ពេលពួកខ្លួនមករៀននៅវិទ្យាល័យ ហ៊ុន សែនស្វាយជ្រុំ ក៏បានទាស់សំដីគ្នាទៅវិញទៅមក ក៏បានបង្ករអុកឡុករករឿងគ្នា វ៉ាយគ្នាទៅវិញទៅមកនៅក្នុងទីធ្លាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ ពិតប្រាកដមែន។ ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ស្នងការ និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតិ្តអោយសមត្ថកិច្ចយើងធ្វើកិច្ចសន្យាអប់រំដល់ក្មេងទំនើងទាំង១០នាក់ ...
Go to News Site