Collector
រថយន្តFORD RANGER​​ បុកឡំប្រឺតា​ពីក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ | Collector
រថយន្តFORD RANGER​​ បុកឡំប្រឺតា​ពីក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ
Nokorwat News

រថយន្តFORD RANGER​​ បុកឡំប្រឺតា​ពីក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តម៉ាក FORD RANGER មួយគ្រឿងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកបត់ត្រឡប់ក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយបង្កឡេីងកាលពីវេលាម៉ោង ១០:០០នាទី យប់ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតា មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HF6350 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានវាយសុីញ៉ូបត់ឆ្វេង បម្រុងនិងត្រឡប់ក្រោយវិញ ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក FordRangerពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 2BL-7960បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកឡំប្រឺតាចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងរងការខូចខាតយ៉ាងដំណំ ហើយភ្លាមនោះដែរភាគីទាំងសងខាងចុះមកធ្វើការ សម្របសម្រួលគ្នា។ ក្រោយកើតហេតុ​ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site