Nokorwat News
ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបាននៅឲ្យដឹងនៅថ្ងៃទី២១ខែឧសភានេះថា បុរសម្នាក់បានខ្ចីម៉ូតូគេ ១គ្រឿងតាំងពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០៨ និង៤០នាទីរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំទើបសមត្ថកិច្ចខេត្តកំពង់ឆ្នាំង រកឃើញជនសង្ស័យនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចស្រុកអង្គស្នួលបន្តនីតិវិធី។ ទីកន្លែងកើតហេតុ៖ កន្លែងចាក់ប្រេងស្ថិតនៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ជនរងគ្រោះឈ្មោះ ធៀម បញ្ញារិទ្ធ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ កម្មករចាក់ប្រេងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ឃឹម ចាន់ធឿន ហៅភាព ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។ វត្ថុតាងចាប់យក-ម៉ូតូ១គ្រឿងម៉ាកHonda Beat ពណ៌ ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល 1 AG-4307 លេខតួ៩០២៥១៤៣ ...
Go to News Site