Nokorwat News
ខេត្តបាត់ដំបង ៖ បុរសម្នាក់ប្រទះឃើញគ្រាប់ «B»១ គ្រាប់នៅក្នុងចម្ការ តែគាត់មិនបានផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានទេ បែរជាគាត់រើសយកទៅគប់ចោលក្នុងអូរ បណ្ដាលឲ្យផ្ទុះត្រូវចំខ្លួនឯងស្លាប់យ៉ាងរន្ធត់នៅក្បែរមាត់អូរ កាលពីរសៀលថ្ងៃទី២០ ខែ ឧសភា នៅក្នុងភូមិបឡាង ឃុំសំឡូត ស្រុកសំឡូត ។ សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ង៉ែត ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះរងរបួសជាច្រើនកន្លែងនៅលើដងខ្លួន ដោយសារអំបែងគ្រាប់ខ្ទាតត្រូវ ហើយគាត់បានស្លាប់ភ្លាមៗនៅក្បែរមាត់អូរ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កសិកររូបនេះ បានដើរបាញ់ថ្នាំនៅក្នុងចម្ការស្វាយចន្ទី ។ គាត់បានប្រទះឃើញគ្រាប់ «B» ១គ្រាប់នៅក្បែរចម្ការ រួចគាត់ក៏រើសយកទៅគប់ចោលក្នុងអូរនៅក្បែរនោះ ហើយគ្រាប់ក៏ផ្ទុះលាន់កក្រើកតែម្ដង ។ អំបែងគ្រាប់បានខ្ទាតត្រូវខ្លួនគាត់ជាច្រើនកន្លែង បណ្ដាលឲ្យគាត់ដួលស្លាប់ក្បែរមាត់អូរតែម្ដង ។ ក្រោយពីឮស្នូរផ្ទុះលាន់កក្រើក អ្នកភូមិនាំគ្នាទៅមើលក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់យ៉ាងរន្ធត់នៅក្បរអូរ ទើបគេរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយចុះពិនិត្យ ។ នេះជាការធ្វេសប្រហែស និងខ្វះការយល់ដឹងអំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ជនរងគ្រោះគូរតែផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីត្រូតពិនិត្យ និង រាយការណ៍បន្តទៅអង្គភាពកំចាត់មីន មិនគូរគាត់រើសគ្រាប់យកទៅគប់ចោលធ្វើឲ្យផ្ទុះបង្កគ្រោះថ្នាក់ ...
Go to News Site