Collector
សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា | Collector
សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា
Nokorwat News

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ មានកិត្តិយសសូមគោរពជម្រាបជូន លោក លោកស្រី ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ព្រមទាំងផ្នែកឯកជនក្នុងមហាគ្រួសារវិស័យទេសចរណ៍ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រារព្ធពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ មានរយៈពេល១ខែពេញ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបរិច្ចាគថវិកាដល់ មូលនិធិគន្ធបុប្ផាកម្ពុជា “១ម៉ឺនរៀល ១ម៉ឺននាក់” ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” ដែលជាព្រឹត្តិការណ៍ កៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្ម ពិនិត្យ និងព្យាបាលទារក និងកុមារ ...

Go to News Site