Collector
លោក អូន ព័ន្ធមុនីរ័ត្ន៖ សម្តេចតេជោ ហ៊ុន សែន គឺអគ្គមហារដ្ឋបុរសដ៏ឆ្នើមលើការងារប្រមូលពន្ធ ដើម្បីប្រជាពលរដ្ឋ | Collector
លោក អូន ព័ន្ធមុនីរ័ត្ន៖ សម្តេចតេជោ ហ៊ុន សែន គឺអគ្គមហារដ្ឋបុរសដ៏ឆ្នើមលើការងារប្រមូលពន្ធ ដើម្បីប្រជាពលរដ្ឋ
Nokorwat News

លោក អូន ព័ន្ធមុនីរ័ត្ន៖ សម្តេចតេជោ ហ៊ុន សែន គឺអគ្គមហារដ្ឋបុរសដ៏ឆ្នើមលើការងារប្រមូលពន្ធ ដើម្បីប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានវាយតម្លៃខ្ពស់ និងចាត់ទុក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថាជា «អគ្គមហារដ្ឋបុរសដ៏ឆ្នើមលើការងារប្រមូលពន្ធ»។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ផ្លែផ្កានៃការរីកចម្រើនក្នុងវិស័យពន្ធដារ គឺកើតចេញពីការតម្រង់ទិស និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក ដែលបានជំរុញការកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដ៏ពិសិដ្ឋ និងចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ ក៏ដូចជាការកសាងគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែមានវឌ្ឍនភាព និងឯករាជ្យភាពខាងថវិកា។ នាឱកាសនោះផងដែរ លោកក៏បានថ្លែងគូសបញ្ជាក់ថា សមិទ្ធផលអគារទីស្នាក់ការកណ្តាលថ្មីនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការជួយបង្កើនប្រសិទ្ធភាពការងារ ផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ និងពង្រឹងតម្លាភាពក្នុងការប្រមូលចំណូលថវិកាជាតិ ដើម្បីបន្តបម្រើដល់ផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។ សមិទ្ធផលដ៏ប្រណីតទំនើប និងស៊ីវិល័យនេះ មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយពង្រឹងជំនឿទុកចិត្តរបស់សាធារណជន និងអ្នកវិនិយោគ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត បើកទំព័រសករាជថ្មីនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា៕ ដោយ ៖ សិលា

Go to News Site