Collector
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត | Collector
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត
Nokorwat News

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិ ធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នាឱកាសនោះសម្តេចធិបតី ក៏បានធ្វើការគូសបញ្ជាក់ដែរថា ឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានខិតខំបំពេញការងារ និងជាអ្នកប្រតិបត្តិការដ៏ស្មោះស្ម័គ្រ នៃរាជរដ្ឋាភិបាលមុនៗ រហូតដល់នីតិកាលទី៧ នៃរដ្ឋសភានេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ លោក គង់ វិបុល ...

Go to News Site