Collector
កម្ពុជា-អូស្ត្រាលី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ACP4Climateដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងគ្រប់គ្រងធនធានទឹក | Collector
កម្ពុជា-អូស្ត្រាលី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ACP4Climateដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងគ្រប់គ្រងធនធានទឹក
Nokorwat News

កម្ពុជា-អូស្ត្រាលី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ACP4Climateដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងគ្រប់គ្រងធនធានទឹក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីភាពជាដៃគូ អូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4 Climate) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។ លោក ដេរិក យីប បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារជំនួយអូស្ត្រាលី (Australian Aid) ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមជាសកលនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក។ លោកថោ ជេដ្ឋា បានបញ្ជាក់ថា កម្មវិធីACP4Climate នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយបង្កើនភាពធន់ និងការពារសហគមន៍ងាយរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ស្របទៅតាមយុទ្ធ ...

Go to News Site