Collector
រដ្ឋគ្រោងចំណាយជាង ៤ពាន់លានដុល្លារលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ឆ្នាំ ២០២៧-២០២៩ | Collector
រដ្ឋគ្រោងចំណាយជាង ៤ពាន់លានដុល្លារលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ឆ្នាំ ២០២៧-២០២៩
RFI ខេមរភាសា

រដ្ឋគ្រោងចំណាយជាង ៤ពាន់លានដុល្លារលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ឆ្នាំ ២០២៧-២០២៩

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិប្រមាណជាង ៤ពាន់លានដុល្លារ ឬស្មើនឹង៧,៨៥% នៃផលិតផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ ២០២៧ ២០២៨ និង២០២៩ លើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ចំណែកកញ្ចប់ទឹកប្រាក់ដែលរដ្ឋគ្រោងចំណាយលើវិស័យការពារជាតិមានប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល ៣ឆ្នាំ។

Go to News Site