Collector
ខ្សែភាពយន្តរបស់សមិទ្ធិករស៊ែរប៊ីPromised spaces បង្ហាញពីលក្ខណៈពិសេសនៃសំណង់អគារខ្មោចនៅកម្ពុជា | Collector
ខ្សែភាពយន្តរបស់សមិទ្ធិករស៊ែរប៊ីPromised spaces បង្ហាញពីលក្ខណៈពិសេសនៃសំណង់អគារខ្មោចនៅកម្ពុជា
RFI ខេមរភាសា

ខ្សែភាពយន្តរបស់សមិទ្ធិករស៊ែរប៊ីPromised spaces បង្ហាញពីលក្ខណៈពិសេសនៃសំណង់អគារខ្មោចនៅកម្ពុជា

មនុស្ស​រស់នៅក្នុង​សំណង់ខ្មោច​អគារធំខ្ពស់ៗដែលមាន​ព្រៃដុះស៊ុបទ្រុប។ ខណៈ​អគារប្រណិត​ស្ងាត់ជ្រងំ ខ្វះមនុស្ស​​នៅ។ រូបភាពនេះមាននៅក្នុង​សាច់រឿង Promises spaces របស់​សមិទ្ធិករ​ស៊ែប៊ី លោក​អ៊ីវ៉ាន ម៉ាកូវិក។ ខ្សែភាពយន្តដែលថតនៅស្រុកខ្មែរ និងមានអ្នកសំដែងជាជនជាតិខ្មែរ​ត្រូវ​បានជ្រើសរើស​សម្រាប់​ចាក់បញ្ចាំង​នៅ​មហោស្រពភាពយន្ត​កាន ក្នុងក្របខ័ណ្ឌACID។​ ប្រមូលផ្តុំដោយ​សមិទ្ធិករ១៣រូប អាស៊ីដ ACID ជាសមាគម​ជួយរកទីផ្សាចែកចាយឲ្យខ្សែភាពយន្តរបស់​ផលិតកម្ម​តូចៗ ដែល​គុណភាព ប៉ុន្តែ ខ្វះមធ្យោបាយ​ផ្សព្វផ្សាយ។ មានវត្តមានផ្ទាល់​នៅមហោស្រពភាពយន្តអន្តរជាតិ​កាន ឈាង បុប្ផា​បានជួបសម្ភាសក្រុមការងារ​ថតរឿង Promises spaces។

Go to News Site