Collector
សម្តេចធិបតី៖ ការកៀរគរប្រមូលចំណូលពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ | Collector
សម្តេចធិបតី៖ ការកៀរគរប្រមូលចំណូលពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
Nokorwat News

សម្តេចធិបតី៖ ការកៀរគរប្រមូលចំណូលពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ សម្តេចធិបតី បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏ស្កឹមស្កៃថ្មីសន្លាងនេះ ដែលស្តែង ឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជា ការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំ ប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និង ស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និង មានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។ សមិទ្ធផលនេះអាចសម្រេចបាន គឺអាស្រ័យដោយ ព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត បញ្ញាញាណឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនីតិកាលទី ...

Go to News Site